បើកប៉ះគេហើយមិនព្រមឈប់ដោះស្រាយ ហើយព្យាយាមបើករត់គេចទៀត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​០៧​​ ខែវិច្ចិកា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ផ្សារ​ថ្មី​ទី​២​ ខណ្ឌ​ដូនពេញ​​ រាជធានី​ភ្នំពេញ​។

ដោយក្នុងនោះមានរថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ ៣A-២៧១៦ បានប៉ះជាមួយនឹងរថយន្តឡិចស៊ីសមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ២BA-១១១៣ ហើយបានព្យាយាមបើករថយន្តគេច ប៉ុន្តែត្រូវបានភាគីរថយន្តលុចស៊ីសតាមឃាត់រហុតបាន៕