ឃាត់ខ្លួនមុខសញ្ញាលួច​ទ្រព្យសម្បត្តិយ៉ាងសកម្មចំនួន ២នាក់

0

​បាត់ដំបង​ ៖​ កាលពី​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៨​និង​៣០​នាទី​ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ លោក​វរសេនីយ៍ទោ​ ប៉ា​ង​ ផង់​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ស្តីទី​ បាន​ចាត់​តាំ​ឱ្យ​លោក​វរសេនីយ៍ទោ​ ហៀ​ង​ ប៊ុ​ន​ថា​ អធិការរង​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​។​

ជនសង្ស័យ​ឈ្មោះ​ ឆាយ​ សៅ​ ហៅ​ ជី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កណ្តាល​ជើង​ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ និង​ឈ្មោះ​ មាន​ វុ​ទ្ធី​ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មាន​ទីលំនៅ​ ភូមិ​ច្រនៀង​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ដើម្បី​សាកសួរ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ករណី​លួច​យក​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។​

សូម​ជម្រាប​ជូន​ថា​ មូលហេតុ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ គឺ​កាលពី​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៤​និង​៣០​នាទី​ ក្នុង​លំនៅ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ឈ្មោះ​ ទេព​ ញ៉ុ​ន​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ក្រុម​ទី​២​ ភូមិ​កណ្តាល​ជើង​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចូល​លួច​គ្រឿង​អ​ល័​ង្កា​ (​ខ្សែ​ក​មាស​)​ ទម្ងន់​០៦​ជី​ និង​ប្រាក់​បាត​ថៃ​ចំនួន​ ៤២,០០០​បាត​ (​បួន​ម៉ឺន​ពី​ពាន់​បាត​)​។​
​នៅ​ពេល​បន្ទាប់​ជន​ងរ​ង​គ្រោះ​បាន​ប្តឹង​ពី​ករណី​នេះ​មក​នគរបាល​ស្រុក​ ហើយ​ឆ្លង​តាម​រយៈ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្តង​។​

​វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ខ្សែ​រក​មាស​និង​បណ្តោង​ (០១​ខ្សែ​ ទម្ងន់​០៦​ជី​),​ ទូ​ស័​ព​ដៃ​ម៉ា​កវី​វូ​ ០១​គ្រឿង​។​  ​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ