ព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងម៉ូតូជនរងគ្រោះ កាលពីម៉ោងជាង ៩យប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៣-២១៤ ភូមិចំណោត រាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថារថយន្ដ ០១គ្រឿងម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8595 មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មកដល់ចំណុចខាងលើរថយន្ដនេះឡើងវ៉ាជែង រួចក៏បុកចំពីមុខម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1D-1822 មានទិសដៅផ្ទុយគ្នា (អ្នកបើកបរទាន់មិនស្គាល់អត្តសញ្ញាណ) បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិសាកសព និងបន្តស្វែងរកអ្នកប់កបររថយន្តដែលរត់គេចខ្លួន ដើម្បីដោះស្រាយតាមច្បាប់៕
ប្រភព៖ ឡេង ប៊ុននី Leng Bunny