បាត់ដំបង ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣និង៤០នាទី នៅចំណុចភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) ចំនួន ០១ករណី ឃាត់ខ្លួនមនុស្សចំនួន ០៣នាក់។ អ្នកលេងល្បែងជល់មាន់ខុសច្បាប់ទាំង៣នាក់នេះ ១.ឈ្មោះ រឿន យឿម ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរធ្វើចំការ ២.ឈ្មោះ គឹម អន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរធ្វើចំការ និង៣.ឈ្មោះ ជា ចាន់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ ជនសង្ស័យទាំង ០៣នាក់នេះ មានទីលំនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ វត្ថុតាងដកហូតបានរួមមាន៖
-មាន់ជល់ចំនួន ០៣ក្បាល
-ជញ្ជីងថ្លឹងមាន់ចំនួន ០១
-សង្វៀនចំនួន ០១
-ឆ្នាំងចំនួន ០១
-ខ្ទះចំនួន ០១
-ប្រាក់ខ្មែរ សរុបចំនួន ៤៤៨,០០០រៀល (បួនសែនបួនម៉ឺនប្រាំបីពាន់រៀល)
-ប្រាក់ថៃ សរុបចំនួន ៥,១០០បាត (ប្រាំពាន់មួយរយបាត)
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1U-0134 ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់រួមនិងវត្ថុតាងខាងលើ សមត្ថកិច្ចស្រុកស្រុកភ្នំព្រឹក កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ