សម្លាប់ម្នាក់ ក្រោយជិះម៉ូតូទៅបុកនឹងសត្វក្របី

0

ព្រះសីហនុ៖ នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ដោយម៉ូតូ ០១គ្រឿងម៉ាក HONGDA DREAM ពណ៌ខ្មៅ គ្មានផ្លាក លេខ មានទិសដៅពីភ្នំពេញ ឆ្ពោះទៅ ព្រះសីហនុ អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ។

 

លុះមកដល់ចំណុចខាងលើ បានបុកសត្វក្របី០១ក្បាល ដែលដើរឆ្លងផ្លូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។ បច្ចុប្បន្ន សាកសពកម្លាំងជំនាញន.បស្រុកព្រៃនប់ កំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយវត្ថុតាងបានរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសត្វក្របីកំពុងស្វែងរក ម្ចាស់ដើម្បីមកទទួលខុសត្រូវ៕

 

ប្រភព៖ ឡេង ប៊ុននី Leng Bunny