រថយន្តបុកម៉ូតូ បណ្តាលអោយមនុស្ស ២នាក់ស្លាប់

0

​កំពង់ស្ពឺ​ ៖​ កាលពី​ថ្ងៃ​ទី​០៥​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១០​និង​៣០​នាទី​ នៅ​លើ​ផ្លូវ​លេខ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៦៣-៦៤​ ត្រង់​ចំណុច​ភូមិ​ក្រាំង​ល្ហុង​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​គ្រឿង​ ម៉ាក​HYUNDAY​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3D-7796​ សណ្ដោង​ស៊ី​មី​រឺ​ម៉ក​ ពាក់​ស្លាក​ព្រះ​សីហ​នុ​ 4A-2949​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេច​ខ្លួន​)​។​

​មុន​កើតហេតុ​រថយន្ដ​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ ដល់​ចំណុច​ខាងលើ​ បាន​បុក​ម៉ូតូ​០១​គ្រឿង​ ម៉ាក​HONDA​ DREAM​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1K-6707​ បើកបរ​ដោយ​ឈ្មោះ​ គិត​ បុល​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ អ្នក​រួម​ដំណើរ​ឈ្មោះ​ រ៉ាត់​ ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ព្រៃ​ឬ​ស្សី​ ឃុំ​ជាំ​សង្កែ​ ស្រុក​ភ្នំស្រួច​។​
​មូលហេតុ​គឺ​ ស្ថានភាព​ផ្លូវ​កំពុង​តែ​ជួសជុល​និង​មាន​លក្ខណៈ​ចង្អៀត​រថយន្ដ​និង​ម៉ូតូ​ចូល​គន្លង​ដូច​គ្នា​ ម៉ូតូ​បើកបរ​បញ្ច្រាសទិស​គ្នា​។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ក្រោយ​ហេតុការណ៍​ខាងលើ​ អ្នកបើកបរ​ម៉ូតូ​ស្លាប់​ទាំង​ពី​រួម​ជាមួយ​អ្នក​រួម​ដំណើរ​ បច្ចុប្បន្ន​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា​នៅផ្ទះ​រៀងៗ​ខ្លួន​ រីឯ​អ្នកបើកបរ​រថយន្ដ​សមត្ថកិច្ច​កំពុង​តែ​បន្ដ​នីតិវិធី​ស្រាវជ្រាវ​ស្វែងរក​អ្នក​ទទួលខុសត្រូវ​មក​ដោះស្រាយ​តាម​នីតិវិធី​។​

​ម៉ូតូ​និង​រថយន្ដ​ ជា​វត្ថុ​តាង​ទាំង​ពីរ​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដាននគរបាលជាតិ