របួសធ្ងន់ម្នាក់​ ស្រាលម្នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្តធុនធ្ងន់

0

ព្រះសីហនុ៖ នៅវេលាម៉ោង ១៧:៤០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១០-២១១ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ បង្កដោយម៉ូតូ ០១គ្រឿងម៉ាក SPARK ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CN-7145 ដែលមានទិសដៅពី រាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ម៉ាត់ លីម៉ា ភេទស្រី និងអ្នករួមដំណើរ ០១នាក់ទៀតឈ្មោះ ម៉ាត់ ម៉ាលី ភេទស្រី អ្នកទាំង ០២នាក់មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

លុះមកដល់ចំណុចខាងលើបានប្ដូរទិស (ឆ្លងផ្លូវពីស្ដាំទៅឆ្វេង) ខណៈពេលនោះមានរថយន្ដ ០១គ្រឿងម៉ាក DAEWOO ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2518 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកចំពីមុខតែម្ដង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យភាគីខាងម៉ូតូចំនួន ០២នាក់ ÷
០១.ឈ្មោះ ម៉ាត់ លីម៉ា អ្នកបើកបរម៉ូតូ រងរបួសធ្ងន់
០២.ឈ្មោះ ម៉ាត់ ម៉ាលី អ្នករួមដំណើរម៉ូតូម៉ាក ស្រាល

 

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសម្រាកនៅគ្លីនិចឯកជន ៨៨៨ ខេត្តព្រះសីហនុ រីឯវត្ថុតាង(រថយន្ដនិងម៉ូតូ) បានយកមករក្សារទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដម៉ាក DAEWOO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

 

ប្រភព៖ ឡេង ប៊ុននី Leng Bunny