ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង៥០ នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានចូលរួមពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែងទីតាំង បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាង៖
-ជញ្ជីងសម្រាប់ថ្លឺងមាន់ចំនួន ០១
-បង់រុំជើងមាន់មួយចំនួន
-សត្វមាន់ចំនួន ០២ ក្បាល
ឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់៖
១-ឈ្មោះ សេម សាវី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
២-ឈ្មោះ មឿន ប៊ុនធា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៣-ឈ្មោះ ផុន រដ្ឋា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុគុយទាវស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៤-ឈ្មោះ ដួង វិឆៃ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជួសជុលម៉ូតូស្នាក់នៅផ្ទះលេខ១៧អា ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៥-ឈ្មោះ ភាគ សាវ៉ាត ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ