ជនសង្ស័យដែលធាក់ផ្តួលម៉ូតូ និងយកដុំថ្ម គប់ជនរងគ្រោះ កាលពីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ២០២២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

0

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៧.០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងម៉ូតូ១គ្រឿង នៅចំណុចតារាងបាល់ទះ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ពាក់ព័ន្ធករណីធាក់ផ្តួលម៉ូតូ និងយកដុំថ្ម គប់ជនរងគ្រោះ កាលពីរសៀល ថ្ងៃទី០២ ១១ ២០២២ នៅស្ពានអាកាសរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួន ដើម្បីអនុវត្តនីតិវិធីបន្ត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ