កោះកុង ៖ ប្រជាការពារម្នាក់ ទៅដឹកឈើក្នុងព្រៃ ត្រូវក្របីរបស់ខ្លួនវ័ធស្លាប់កាលពីវេលាម៉ោងប្រមាណ ៨និង០០ នាទីយប់ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិអូរជ្រៅ(ស្ទឹងឆាយ) ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ គុយ ថេម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ជាប្រជាការពារ ។ តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ ឈឹម ធា បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជា ១១និង៣០នាទី គាត់បានទូរស័ព្ទទៅប្តីតែប្តីមិនលើក ទើបនាំគ្នាទៅរក ស្រាប់តែប្រទះឃើញដេកស្លាប់ ដោយមានស្នាមស្នែងក្របីវ័ធ លើដងខ្លួនរបស់គាត់ និងស្នែងក្របីមានប្រលាក់ឈាម។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ