ចេញពីគុកហើយមិនកែ!! នៅតែប្រកបរបរដដែរ ចូលគុកជាថ្មីម្តងទៀត

0

កណ្ដាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ បន្ទាប់ពីជនសង្ស័យខាងលើនិងបក្សពួកបានធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីម្នាក់ ខណៈកំពុងជិះម៉ូតូតាមបណ្ដោយផ្លូវ កាលពីថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី ចំណុចភូមិ ព្រែកលួង ឃុំ ព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុង គីមលាប ហៅ ច្រឹប ភេទ ស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ  ឃុំ កើតហេតុ ។ ចំណែកជនសង្ស័យ ជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ សៀក ស៊ីន ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ឃាត់ខ្លួន)  រីឯជនសង្ស័យទី២ រត់គេចខ្លួនបាត់ស្រមោល ។ សម្ភារៈបាត់បង់៖

ទូរស័ព្ទ ០១គ្រឿង ម៉ាក Oppo ពណ៌ ខ្មៅ ស៊ីមកាតលេខ 096 58 04 326 តម្លៃ ៣៦០$ ,លុយដុល្លា ចំនួន ២០០$ ,ខ្សែកប្លាទីន ទម្ងន់ ៧ជី ចំនួន ០១ខ្សែ តម្លៃ ១០៥០$ ,ចិញ្ចៀនប្លាកទីន ចំនួន ០១ វង់ តម្លៃ ១៧០$ ។ វត្ថុតាងចាប់យកមាន៖ កាបូបស្បែកយួរដៃ ពណ៌ ខ្មៅ ចំនួន ០១ ،លុយខ្មែរ ចំនួន ៣៥០០០០រៀល និងម៉ូតូ ០១គ្រឿង ម៉ាក wave ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។

ប្រភពដដែលបន្តថា      អស់រយៈពេល ០៥ ឆ្នាំមកហើយ ជនសង្ស័យឈ្មោះ សៀក ស៊ីន បានប្រើប្រាស់សារធាតុញៀន ហើយនៅឆ្នាំ ២០១៨ ជនសង្ស័យឈ្មោះ សៀក ស៊ីន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ពន្លឺថ្មី រាជធានីភ្នំពេញ រយ:ពេល ០៣ ខែ ក្រោយពីចេញពីមណ្ឌលអប់រំកែប្រែ ជនសង្ស័យឈ្មោះ សៀក ស៊ីន នៅបន្តប្រើប្រាស់សារធាតុញៀនជាញឹកញាប់ ។ រហូតមកដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅទិញម្ហូបនៅផ្សារព្រែកលួង ឃុំព្រែកលួង ដោយជនរងគ្រោះមានកាបូបស្បែកយួរដៃពណ៌ខ្មៅ ព្យួរនៅដៃម៉ូតូខាងឆ្វេង ឯជនសង្ស័យឈ្មោះ សៀក ស៊ីន បានជិះម៉ូតូឌុបជនសង្ស័យម្នាក់ទៀត ចេញពីផ្ទះនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ មកឃុំព្រែកលួងដែរ ពេលមកដល់ចុងភូមិព្រែកលួង ឃុំព្រែកលួង ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូនៅពីក្រោយម៉ូតូជនរងគ្រោះ ឃើញជនរងគ្រោះកំពុងជិះម៉ូតូដៃខាងឆ្វេងកាន់ទូរស័ព្ទនិយាយ និងឃើញកាបូបព្យួរនៅដៃម៉ូតូខាងឆ្វេង ហើយជនសង្ស័យក៏ជិះហួសម៉ូតូជនរងគ្រោះ រួចក៏ជិះម៉ូតូបត់ត្រឡប់ក្រោយមកជិះតាមម៉ូតូជនរងគ្រោះ ពេលមកទន្ទឺមម៉ូតូជនរងគ្រោះ ជនសង្ស័យឈ្មោះ សៀក ស៊ីន បានលូកដៃខាងស្ដាំឆក់លួចយកកាបូបរបស់ជនរងគ្រោះបាន រួចជិះគេចខ្លួនបាត់ទៅ  ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរៗ ផ្អើលប្រជាពលរដ្ឋនៅទីនោះ និងសមត្ថកិច្ចប៉ុស្តិ៍ព្រែកលួង ជិះម៉ូតូតាមជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀក ស៊ីន និងដកហូតបានម៉ូតូរបស់ជនសង្ស័យ កាបូប និងលុយខ្មែរ ចំនួន ៣៥០០០០រៀលរបស់ជនរងគ្រោះ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ