ព្រះសីហនុ៖ នគរបាលប៉ុស្តិឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នគរបាលបានឃាត់ខ្លួនបុរស៣នាក់ ដែលតាមចម្លើយសារភាពថាមកពីខេត្តព្រៃវែងនិងពោធិសាត់ បន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ចយ័ បោកញាតិញោមពុទ្ធបរិសទ័ក្នុងឃុំបិតត្រាំងនិងតំបន់ខ្លះទៀតក្នុងស្រុកព្រៃនប់និងក្រុងព្រះសីហនុ ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា អ្នកទាំង៣នេះ មាន២នាក់កោរសក់ ស្លៀកស្បង់ចីវរ បន្លំធ្វើជាសង្ឃ និងម្នាក់ទៀតជានាក់បើកម៉ូតូឌុបដើរបិណ្ឌបាត្រតាមភូមិនៅស្រុកព្រៃនប់និងក្រុងព្រះសីហនុ។ ក្រោយពេលបន្លំដើរបិណ្ឌបាតរួច ពួកគេបានយកស្បង់ចីវរនិងបាត្រទៅលាក់ទុកក្នុងព្រៃ ។សកម្មភាពនេះត្រូវបានសមត្ថកិច្ចសង្សយ័និងតាមឃ្លាំមើល រហូតឈានដល់ការឃាត់ខ្លួន នាំយកមកចាត់ការបន្តតាមនិតិវិធី។
ជនសង្សយ័ទាំង៣នាក់រួមមាន ៖
១.ឈ្មោះង៉ែត ស្រស់ ភេទប្រុសអាយ ២៤ឆ្នាំ ស្រុកកំណើត ភូមិតាឡូសែនជយ័ ឃុំតាឡូ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់(អ្នកដឹកជញ្ជូន)។
២.សៀន កវី ភេទប្រុស អាយុ ៣០ឆ្នាំ ស្រុកកំណើត ភូមិត្រម៉ឃុំត្រពាំងត្រែ ស្រុកមេសាង ខេត្តព្រៃវែង(ក្លែងជាសង្ឃ)ជាម្ចាស់ម៉ូតូ។
៣.ឈ្មោះ ឌី គៀត ភេទប្រុស អាយុ ៥៧ឆ្នាំ ស្រុកកំណើត ភូមិត្រម៉ ឃុំត្រពាំងត្រែ ស្រុកមេសាង ខេត្តព្រៃវែង(ក្លែងជាសង្ឃ)៕
ប្រភព៖ Huy Bunleng News