សមត្ថកិច្ចជិះម៉ូតូល្បាត ឃើញក្មេងទំនើង៣នាក់គួរអោយសង្ស័យ!! ក្រោយឃាត់សាកសួរក៏បានរកឃើញ

0

កោះកុង៖ នៅយប់​ថ្ងៃទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ ២០២២​ វេលាម៉ោង​ ០០៖៤៥​ នាទី​រំលងអាធ្រាត​ កម្លាំងអធិការដ្ឋាននគរបាល​ក្រុងខេមរភូមិន្ទ​បានចេញល្បាតនៅចំនុចវត្តទេពនិមិត្ត(ហៅវត្តថ្មី)ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទបានប្រទះឃើញក្មេង០៣នាក់កំពុងជិះម៉ូតូគួរអោយសង្ស័យក៏ធ្វើការសួរនាំនិងឆែកឆេរ​ ឃើញមានកាំបិតប៉័ងតោ១ដើម កូនកាំបិត១ដើម ក្មេងទំនើងទាំង៣នាក់មានឈ្មោះ

១-ឈ្មោះ​ ណាត់ សុខណា (ហៅក្តាន់)​ ភេទប្រុស​ អាយុ ២០ ឆ្នាំ​ មុខរបរ​ កម្មករនេសាទ(អ្នកកាន់​ដាវ​ តែបានបោះដាវចោល) ស្នាក់នៅលើទូកភូមិ០៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
២-ឈ្មោះ​ សួរ គីរីន​ ភេទប្រុស​ អាយុ ១៦ ឆ្នាំ​ មុខ​របរ​ នៅផ្ទះ​ (មានកាំបិតបុ័ងតោជាប់ខ្លួន)​ ទីលំនៅភូមិ​ ០២​ ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ។
៣-ឈ្មោះ​ ពាន សុភ័ក្រ​ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករសំណង់​ ទីលំនៅភូមិ ០២​ ឃុំប៉ាក់ខ្ល​ង​ ស្រុកមណ្ឌលសីមា​ ។
ក្នុងនោះដកហូត​វត្ថុតាងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ​១​គ្រឿង​ ;​ កាំបិតបុ័ងតោ​ ០១​ និង កូនកាំបិតចុងស្រួច​០១​ដើម ។
ក្មេងទំនើងទាំង៣នាក់ខាងលើត្រូវបានផ្នែកនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បី​ ចាត់ការ​តាមនីតិវិធីច្បាប់បន្ត​៕

 

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ