ស្លាប់ម្នាក់ និងរបួសម្នាក់ ព្រោះតែជិះម៉ូតូដួលខ្លួនឯង

0

ពោធិ៍សាត់៖  កាលពីថ្ងៃព្រហស្បតិ៍១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលដោយខ្លួនឯងបណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់នឹង០១នាក់រងរបួសស្រាល ហេតុការណ៍នេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូស្ថិតនៅភូមិបឹងឈូក  ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរនៅក្នុងមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ125 សេរី2018 ពាក់ស្លាក ពោធិ៍សាត់លេខ1I-0291 បេីកបរដោយឈ្មោះ ខាត់ តុល ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃស្រគុំ ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នឹងអ្នករួមដំណើរឈ្មោះ ឃន ឌៀន ភេទប្រុស អាយុ១៦ឆ្នាំ(ត្រូវជាកូនបង្កេីតរងរបួសស្រាល)បេីកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូមាត់ស្ទឹងក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូក៏បានដួលសង្កត់ពីលេីឈ្មោះ ខាត់ តុល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

រីឯអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្រោយមកជនរងគ្រោះឈ្មោះ ខាត់ តុល បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿនលឿននិងខ្វះការប្រុងប្រយត្ន័។បច្ចុប្បន្នសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអបរ់ំ