បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន និងដកហូតបានកាំភ្លើងកែច្នៃមួយទៀត

0
តាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសុក្រ ១១កើតខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២និង២០នាទី លោកវរសេនីយ៍ទោ នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និង ប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ជួន កំសត់ ស្ថិតក្នុងភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ មានដូចខាងក្រោម ៖
០១-ឈ្មោះ ជួន កំសត់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតក្នុងភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។
០២-ឈ្មោះ សេក ណន់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតក្នុងភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។
០៣-ឈ្មោះ ហាន់ ហ្វា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតក្នុងភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។
០៤-ឈ្មោះ ផាន់ ព្រែក ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតក្នុងភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។
ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនមានដូចខាងក្រោម ៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់តូច
២.ថង់ប្លាស្ទីក សម្រាប់ច្រកគ្រឿងញៀន មួយចំនួន
៣.កាំភ្លើងកែឆ្នៃ ចំនួន ០១ដើម (បាញ់គ្រាប់កង់) និងសម្ភារៈសម្រាប់សេពសារធាតុញៀនមួយចំនួន។ ករណីនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី