បញ្ជូន CO ម្នាក់ទៅពន្ធនាគារ ក្រោយពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ​

0

ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍១០កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង​ ១៨និង០០នាទី​ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទចំនួន១នាក់​ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់លោក​ លី​ ម៉េងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន។

ជនត្រូវចោទឈ្មោះ​ ង៉ែត​ វ៉ាឃីម​ ភេទប្រុស អាយុ២០ ឆ្នាំ​ ទីលំនៅបច្ចុប្បន្ន​ ភូមិសួនអំពៅកេីត​​​​​​​​ សង្កាត់ប៉ៃលិន​​​ ក្រុងប៉ៃលិន​​ ខេត្តប៉ៃលិន​​ ដែលពាក់ព័ន្ធក្នុងករណី​ ​រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះប្រព្រឹត្តនៅភូមិភ្នំស្ពង់​ ឃុំសាលាក្រៅ​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន

ប្រភព​៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ