កណ្ដាល៖ នៅថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង ២០នាទី ត្រង់ចំណុចផ្លូវជាតិលេខ ២១A កែង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ រវាង រថយន្ត និង ម៉ូតូ បណ្ដាលឲ្យរងរបួសបាក់ករឆ្អឹងភ្លៅខាងស្ដាំប្រុស ០១នាក់។ ឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន ០១នាក់ ឈ្មោះជៃ រុំ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលកម្រិតជាតិអាកុលក្នុងខ្លួន 0,00 mg/L (គ្មាន)។
គួរបញ្ជាក់ថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល1V-8663 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ប៉ាក់ ឆេងលី ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសបាក់ករឆ្អឹងភ្លៅខាងស្ដាំ) ម៉ូតូបើកបរមានទិសដៅពី ជើង ទៅ ត្បូង មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយ រថយន្តមួយគ្រឿងម៉ាក HYUNDAI MIGHTY ពណ៌ស ប្រភេទស៊ីទែនដឹកប្រេង ពាក់ផ្លាកលេខ ភ្នំពេញ 3A-5808 អ្នកបើកបរឈ្មោះ ជៃ រុំ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។រថយន្តបើកឆ្លងផ្លូវមានទិសដៅពី កើត ទៅ លិច ។
ការខូចខាត៖ ម៉ូតូធ្ងន់ ០១ គ្រឿង និង រថយន្តស្រាល ០១គ្រឿង ។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមក រក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។ មូលហេតុករណីខាងលើ បណ្ដាលមកពីអ្នកបើកបររថយន្តបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកម៉ូតូ បើកបរមានល្បឿនលឿនខ្វះការ ប្រុងប្រយ័ត្ន៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយនឹងអប់រំ