ព្រោះតែបំពានភ្លើងស្តុប ទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍នេះ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:៣៥នាទីរំលង់អាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវ​២៧១​ កែងផ្លូវ​សហព័ន្ធ​រុស្ស៊ី​(ស្តុប​ក្រោម​ស្ពាន​អាកាស​៧មករា​)​ សង្កាត់​ទឹកល្អក់​ទី១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើមានបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក ​TACOMA ពាក់ស្លាកលេខភ្នំពេញ ២BA-៦៣១៣ បានបើក​បំពាន​ភ្លើង​ស្តុបទៅ​បុក​ជា​មួយ​រថយន្ដ​ម៉ាក ​Ford Ranger 023 ពាក់ស្លាកលេខកម្ពុជា SVN.២០២៣ ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​៕