Liverpool ចាប់អារម្មណ៍​អ្នកចាំទី​មក​ពី​ក្រប​ខណ្ឌ​ទី​ពីរ​របស់​អា​ល្លឺ​ម៉​ង់ សម្រាប់​ជំនួសដៃ Alisson

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Sport BILD បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Liverpool ចង់​ចុះហត្ថលេខា​លើ​អ្នកចាំទី​របស់​ក្លឹ​ប SV Sandhausen ក្នុង​លី​គ​ទី​ពីរ​របស់​អា​ល្លឺ​ម៉​ង់​កីឡាករ Patrick Drewes ជា​អ្នកចាំទី​បម្រុង​សម្រាប់​ជំនួស​អ្នកចាំទី​បច្ចុប្បន្ន Alisson ។

តាម​របាយការណ៍​ដដែល ហង្ស​ក្រហម​បាន​ទាក់ទង​ទៅ​ក្លឹ​ប SV Sandhausen រួច​ហើយ​ដើម្បី​សាកសួរ​ពី​កីឡាករ​។ កិច្ចសន្យា​របស់ Drewes នឹង​ផុតកំណត់​នៅ​រដូវក្តៅ ប៉ុន្តែ​កិច្ចព្រមព្រៀង​របស់​អ្នកចាំទី​រូប​នេះ​នឹង​ត្រូវ​បាន​បន្ត​ដោយ​ស្វ័យប្រវត្តិ ដែល​មាន​ន័យ​ថា Liverpool នឹង​ត្រូវ​បង់ប្រាក់​ពីរ​បី​លាន​អឺ​រ៉ូ​ដើម្បី​នាំ​យក​រូបគេ​មក​កាន់​ទឹកដី Anfield៕