មេតុងទីនអនឡាញដ៏ល្បីឈ្មោះ ពោលពាក្យថា “ទឹកដោះម៉ែថ្លៃ 1លានសំណាង” ក្រោយបើកបំពានភ្លើងស្តុប ទៅបុករថយន្តមួយគ្រឿងទៀត

0

ភ្នំពេញ៖ ក្រោយបែកធ្លាយនៅវីដេអូមួយនៅការបើកបរឡានរបស់មេតុងទីនតាមអនឡាញដ៏ល្បីល្បាយម្នាក់ ឈ្មោះ ម៉ូលីកា ដែលបើករថយន្ត BMW បំពាន់ភ្លើងស្តុបក្រហម ទៅបុកនឹងរថយន្តហាយឡែនឌ័រ និងបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ ស្រាប់តែអ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់នេះបានសរសេរបង្ហោះនៅសារយ៉ាងខ្លីថា “ទឹកដោះម៉ែថ្លៃ 1លានសំណាង”។

គួរបញ្ជាក់ផងដែរថាកាលពីម៉ោងប្រមាណ ១២:៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​១៨២​ កែងផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

ដោយក្នុងមានរថយន្តសេរីទំនើបម៉ាក BMW មិនមានស្លាកលេខបានបើកយ៉ាងល្បឿនដោយបំពានភ្លើងស្តុប ទៅបុករថយន្តហាយឡែនឌ័រពាក់ស្លាកលេខភ្នំពេញ ២AJ-១៥០៣ កំពុងឆ្លងផ្លូវ បានអោយរកការខូចខាត។ ក្រោយកើតហេតុម្ចាស់រថយន្តសេរីទំនើបបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល៕