រងរបួសធ្ងន់ព្រោះតែជិះម៉ូតូ ដួលដោយខ្លួនឯង

0

ប៉ៃលិន៖ ថ្ងៃចន្ទ៧កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង១៦និង២០នាទីមានករណីជិះម៉ូតូដួលដោយខ្លួនឯងចំនួន០១ករណី នៅចំណុចផ្លូវលំ មុខសាលាបឋមសិក្សាភ្នំក្រិញ ស្ថិតនៅក្នុងភូមិ ភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ចំនួន០១នាក់ ភេទស្រី និងខូចខាតម៉ូតូស្រាលចំនួន០១គ្រឿង។

ជនរងគ្រោះ ឈ្មោះ នុត ឡៃហ៊ាង ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1Y- 8566 គ្មានមួកសុវត្តិភាព (រងរបួសបែកក្បាល បែកមុខ និងរលាត់ដៃជើង)

បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ រងចាំសាច់ញាតិមកទទួលយក៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ