ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​ ចាប់ផ្តេីមគិតកម្រៃ​ ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលា ០៧:០០ព្រឹក​ តទៅ

0

ភ្នំពេញ៖ ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​ ចាប់ផ្តេីមគិតកម្រៃ​ ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលា ០៧:០០ព្រឹក​ តទៅ។ ការបង់ប្រាក់នឹងត្រូវធ្វេីឡេីង​ តាមតាមចម្ងាយជាក់ស្តែង។

ឧទាហរណ៍​ ចម្ងាយ​ “ភ្នំពេញ-ក្រុងព្រះសីហនុ​“
បង់​ 12$ (បានចុះតម្លៃមក 80%) យានយន្ត​ Type​ “A”៖​
1. រថយន្តប្រភេទគ្រួសារ​ 7កៅអី ចុះក្រោម​
2. រថយន្តផ្ទុកទំនិញ​ ក្រោម 2តោន
3. ទោចក្រយានយន្តកម្លាំង​ចាប់ពី 500cc ឬ​ 27kW ឡេីង មាន​បិត​ លតាបត្រ​ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។
តារាងកម្រៃលម្អិតត្រូវគិតជា​គីឡូម៉ែត​ តាមប្រភេទយានយន្ត​ ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ​ ក៏មានបិតនៅតាមផ្ទាងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។
រាល់យានយន្តចូលប្រេីប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖
– ផ្លាកលេខសម្គាល់​យានយន្ត​
– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព
– កាតព្វកិច្ចផ្សេងៗតាមផ្លូវច្បាប់ដែលបានកំណត់៕
No photo description available.