ហ្វេសប៊ុក៖ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ចំពោះហេតុការណ៍វាយកញ្ចប់រថយន្តមួយនៅតាមបណ្តោយផ្លូវជាតិលេខ១ បានអោយដឹងថា៖
ឡានក្រុងបេីកឈ្លេីយកៀរឡានឧកញ៉ា លី យូគៀក ធ្លាក់ផ្លូវ លោកឧកញ៉ានិងអង្គរក្សខឹងតាមវាយបែកកញ្ចក់ជាការព្រមាន តែទង្វេីរបស់ឧកញ៉ាគឺខុសច្បាប់ ។ ហេតុការណ៍នេះកេីតឡេីងនៅក្រុងបាវិត ខេត្ត ស្វាយរៀង ។ សំណាងហើយ ឧកញ៉ា គេចផុត បេីគេចមិនផុតឡានក្រុងឆក់យកជីវិត ឧកញ៉ា និង អ្នករួមដំណេីរមិនខាន ។
ខ្ញុំទទួលស្គាល់ថា ឡានក្រុងមួយចំនួនបេីកបរតាមផ្លូវជាតិលេខ ១ បេីកបរព្រហេីនៗណាស់ ខ្ញុំធ្លាប់គេចចង់ធ្លាក់ផ្លូវដូចឡាន ឧកញ៉ា លី យូគៀក ដែរ តែខ្ញុំខ្ជឹលសន្សំរឿង៕