ចាប់បានអ្នកជំនាញឆក់តាមដងផ្លូវ ២នាក់ទៀត

0

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥ និង០០នាទី កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា( ឆក់ទូរសព័្ទដៃ) ស្ថិតនៅចំណុចផ្លូវ១០៥ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន​ ២នាក់ ១-ឈ្មោះ លី អាល់រីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ២-ឈ្មោះ ម៉ាន ហាហ្វីសុីន ភេទប្រុស អាយុ២៣ឆាំ្ន សា្នក់នៅភូមិបឹងឈូក សងា្កត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆាំ្ន មុខរបរនៅផ្ទះ ជនជាតិកូរ៉េ សា្នក់នៅខុនដូរកាំកូសុីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាដកហូតរួមមាន ៖
-ទូរស័ព្ទចំនួន ១គ្រឿងម៉ាក IPhone 13 ពណ៌ស លេខស៊ីម 015452760 (ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ)
-ម៉ូតូហុងដា SCOOPY ពណ៌ខ្មៅ ស្លាកលេខភ្នំេពញ 1IL-7474 (របស់ជនសង្ស័យ លី អាល់រីហ្វីន)
-ម៉ូតូម៉ាកហុងដា SCOOPY ពណ៌ស សា្លកលេខភ្នំពេញ 1JN-0994 (របស់ជនសង្ស័យ ម៉ាន ហាហ្វីសុីន) ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ