ចាប់បានក្រុមជំនាញ់គាស់ផ្ទះ បានដល់ទៅ ៣នាក់

0

បាត់ដំបង៖ ​កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១០​និង​៣០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ឈ្មោះ​ កង​ សុវណ្ណ​ ភេទ​ស្រី​ អាយុ​៧៣​ឆ្នាំ​ រស់នៅ​ក្រុម​ទី​០៩​ ភូមិ​កោង​កាង​ ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ថា​មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​គាស់​ទ្វារផ្ទះ​យក​ម៉ូតូ​)​ ០១​លើក​ នៅផ្ទះ​របស់​ខ្លួន​ត្រង់​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ក្រោយ​ពី​ទទួល​បណ្តឹង​ជន​រង​គ្រោះ​ និង​ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១០​និង​០០​នាទី​ លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្មុំ​ ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ ១.​ឈ្មោះ​ រ័​ត្ន​ ដា​វ៉ា​ន់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បួរ​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ២.​ឈ្មោះ​ ធី​ រ៉ា​ឆេ​ន​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយ​យង់​ ឃុំ​តា​ពូ​ង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ និង​៣.​ឈ្មោះ​ ស៊ិ​ន​ រ៉ូ​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ឆ្កែ​កូន​ ឃុំ​គោក​ ឃ្មុំ​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​ ចំពោះ​ជនសង្ស័យ​ឈ្មោះ​ រ័​ត្ន​ ដា​វ៉ា​ន់​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មាន​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​ ៤១៥​ត​ព្រ​ ចុះ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២២​ របស់​លោក​ ឡេ​ង​ វ​ណ្ណា​រិ​ទ្ធី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​គាស់​ទំ​លុះ​ទំលាយ​ ប្រព្រឹត្តិ​នៅ​ចំនុច​បឹង​ស្នួល​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ​ មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ធ្វើការ​សាកសួរ​ ។​ ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​ ឈ្មោះ​ រ័​ត្ន​ ដា​វ៉ា​ន់​ ភេទ​ប្រុស​ បាន​ទទួល​ម៉ូតូ​ដូច​ភិនភាគ​ខាងលើ​ ពី​ឈ្មោះ​ សាក់​ ភេទ​ប្រុស​ និង​ឈ្មោះ​ ពេជ្រ​ ភេទ​ប្រុស​ រស់នៅ​ភូមិ​បន្ទាយ​នាង​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ហើយ​បាន​ពឹង​អោយឈ្មោះ​ ចែ​ រ័​ត្ន​ ភេទ​ស្រី​ ជួយ​លក់​បន្ត​បាន​តំលៃ​ ១១,០០០​បាត​ ខ្លួន​បាន​ទទួល​លុយ​ ១,០០០​បាត​ ។​

​ជនសង្ស័យ​ឈ្មោះ​ ធី​ រ៉ា​ឆេ​ន​ ភេទ​ប្រុស​ បាន​សារភាព​ថា​ ខ្លួន​ធ្លាប់​ជិះ​ម៉ូតូ​ដឹក​ជនសង្ស័យ​ឈ្មោះ​ រ័​ត្ន​ ដា​វ៉ា​ន់​ ភេទ​ប្រុស​ និង​ឈ្មោះ​ ស៊ិ​ន​ រ៉ូ​ត​ ភេទ​ប្រុស​ យក​ទៅ​ទម្លាក់​នៅ​ចំណុច​ភូមិ​ឆ្កែ​កូន​ ឃុំ​គោក​ឃ្មុំ​ ឃុំ​រូង​ជ្រៃ​ និង​ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ បាន​ចំនួន​០៤​ ទៅ​០៥​លើក​ ។​ រាល់ពេល​ដែល​ខ្លួន​ទៅ​ដឹក​អ្នក​ទាំង​០២​ត្រឡប់​មក​វិញ​ តែងតែមាន​ខោអាវ​និង​ទូរស័ព្ទ​០៣​ ទៅ​០៤​គ្រឿង​ នៅ​ក្នុង​កាបូបស្ពាយ​ពី​ខាងក្រោយ​រាល់ដង​ ។​ ឈ្មោះ​ ស៊ិ​ន​ រ៉ូ​ត​ ភេទ​ប្រុស​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ផ្ដល់​ទីតាំង​អោយ​ជនសង្ស័យ​ឈ្មោះ​ រ័​ត្ន​ ដា​វ៉ា​ន់​ នឹង​ឈ្មោះ​ ធី​ រ៉ា​ឆេ​ន​ ស្នាក់​នៅ​តែ​ខ្លួន​ពុំ​បាន​ធ្វើ​សកម្មភាព​អ្វី​ទេ​ ។​

​នា​ពេល​នេះ​ ជនសង្ស័យ​ទាំង​បី​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ