បើករថយន្តរ៉េចង្កូតបុកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ៖ កាលពីម៉ោងប្មរាណ ២:១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា​ រាជធានី​ភ្នំពេញ​។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងមានរថយន្តមួយគ្រឿងម៉ាកតាគូម៉ា ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២AJ-០៧៥៤ បានបើក​រ៉េ​ចង្កូតទៅបុក​នឹងរបាំង​ថ្ម​ពុះ​ចែក​ទ្រូង បណ្តាលអោយរងការខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខរថយន្ត។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ចបាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង​ និងបានយក​រថយន្ត​ទៅ​រក្សា​ទុក​ រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕