ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចខណ្ឌទួលគោក ហើយអ្នកបើករថយន្តព្យាយាមបើករត់រហូតមកបង្កគ្រោះថ្នាក់មួយកន្លែងនៅចំនុចសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថាមានបុរសម្នាក់បើករថយន្តម៉ាក Hyandai ពាក់ស្លាកលេខភ្នំពេញ ២AH-១៤៣៤ បានបុកថ្មពុះចែកទ្រូងផ្លូវពីខណ្ឌទួលគោកហើយបានព្យាយាមបើករត់គេច ក៏មកបុកម៉ូតូកង់ឥណ្ឌា២គ្រឿងនៅខណ្ឌដូនពេញបណ្ដាលរងរបួសធ្ងន់ម្នាក់នឹងរបួសស្រាល២នាក់៕