ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ មានករណីប្លន់ទូរស័ព្ទមួយបានកើតឡើងនៅចំនុចរបង់ពេទ្យគន្ធបុប្ផា ផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយក្នុងនោះបើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះមកពីខេត្ត ដើម្បីយកកូនមកព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា ខណៈពេលម្តាយជាអ្នកយកកូនចូលទៅក្នុងពេទ្យ ខ្លួនជាឪពុកអង្គុយនៅរបងពេទ្យដេីម្បីចាំកូនចេញមកវិញក៏ត្រូបានជនសង្ស័យ យកន្រ្តៃចាក់ប្លន់យកទូរស័ព្ទទៅបាត់ស្រមោល៕