រថយន្តបុកម៉ូតូ ហើយរត់បាត់!! ខណៈមានអ្នកស្លាប់ និងរបួស

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:៤០នាទីរំលង់អាធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវ​សហព័ន្ធ​រុស្ស៊ី​ កែង​ផ្លូវ​២០០៤​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

បើយោងតាមប្រភពីកន្លែងកើតហេតុបានអោយដឹងថាមានរថយន្តមួយគ្រឿងមិនត្រូវបានស្គាល់ម៉ាក និងស្លាកលេខបានបុកជាមួយនឹងម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាក Honda Dream ពាក់ស្លាកលេខភ្នំពេញ ១AC-២៧៣២​​ បណ្តាលអោយអ្នកបើកម៉ូតូដួលបោកក្បាលស្លាប់នៅនឹងកន្លែង ដោយឡែកអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ៕