អ្នកបើកម៉ូតូបានស្លាប់ ក្រោយជិះទៅបុករថយន្តមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៦:៤០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​ផ្លូវ​ជាតិ​លេខ​6A(ចន្លោះ​ស្ពាន​លេខ​៥​ លេខ​៦)​ សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ។

នៅម៉ោងកើតហេតុខាងលើបុរស​ម្នាក់​ជិះ​ម៉ូតូ​ SUZUKI SMESH V ពាក់ស្លាកលេខកំពង់ធំ ១E-៩៩៧១ ក្នុង​ល្បឿន​លឿន​ទៅ​បុក​ពី​ក្រោយ​រថយន្ដ​ម៉ាកលុចស៉ីស​ LX​470​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2N-9091 ដែល​ខូច​ឈប់​កណ្ដាល​ផ្លូវ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕