គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ តាមដានការផ្លាស់ទីរបស់ត្រីរាជ និងត្រីបបែលយក្សទឹកសាបនៅក្នុងទន្លេមេគង្គ

0

ភ្នំពេញ៖ មន្ត្រីគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ Wonders of the Mekong បានឱ្យដឹងនៅថ្ងៃច័ន្ទ ១៤រោច ខែអស្សុជឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះថា សត្វត្រីជាងមួយពាន់ប្រភេទ អាស្រ័យនៅក្នុងទន្លេមេ គង្គ ដែលជាទន្លេវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយត្រីទាំងនេះផ្តល់អាហារនិងប្រូតេអ៊ីន ដល់មនុស្សរាប់លាននាក់ រស់នៅអាងទន្លេនេះ។

ប្រភពមន្ត្រីដដែលបញ្ជាក់ទៀតថា ប្រភេទត្រីធ្វើការផ្លាស់ទី ដែលពិសេសនិងជិតផុតពូជដូចជា៖ ត្រីរាជ និងត្រីបបែលយក្សទឹកសាប ចាត់ទុកទន្លេនេះជាផ្ទះរបស់ពួកវា។ ក៏ប៉ុន្តែពេលវេលា និងទីកន្លែងដែលប្រភេទត្រីទាំងនេះផ្លាស់ទីក្នុងអាងទន្លេ នៅតែជារឿងដែលគេមិនទាន់ដឹងច្បាស់នៅឡើយ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងដៃគូនានា កំពុងសហការជាមួយសហគមន៍មូលដ្ឋានលើការសិក្សាពី acoustic telemetry ដើម្បីតាមដានការផ្លាស់ទីរបស់ត្រីទាំងនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន