កណ្ដាល៖ នៅថ្ងៃអាទិត្យ ១៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ១០ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និង រថយន្ត បណ្ដាលឲ្យរបួសចំនួន ០២នាក់ ប្រុស ( ធ្ងន់ ០១ នាក់)ត្រង់ចំណុចខាងមុខមន្ទីរពេទ្យជ័យជំនះ លើផ្លូវជាតិលេខ ២ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កកណ្ដាល ។
មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1BB-7318 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះឡុង រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំ (រងរបួសធ្ងន់) និង អ្នករួមដំណើរពីក្រោយ ០១នាក់ ឈ្មោះ ឡុង រតនា ភេទប្រុស អាយុ ១១ ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីរស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។ ម៉ូតូបើកបរមានទិសដៅពីជើង ទៅ ត្បូង មកដល់ចំណុចកើតហេតុខាងលើបានបុក រថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1BR-5141 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ។ រថយន្តបើកបរមានទិសដៅពី ត្បូង មក ជើង (ទិសដៅផ្ទុយគ្នា)។ បច្ចុប្បន្នមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមក រក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ