ភ្នំពេញ៖ កាលពីម៉ោងប្រមាណជិត៧យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយនឹងអាជ្ញាធរខណ្ឌមានជ័យ បានចុះទៅធ្វើការបិទតាំងសម្ភពមួយកន្លែង ដែលមានទីតាំងនៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះចំពោះមូលហេតុដែលអាជ្ញាធរបានចុះទៅបិទទីតាំងសម្ភព សុវណ្ណរិទ្ធីសក្តិ៍ មូលហេតុដោយសារមិនមានលិខិតអនុញ្ញាត៕