កំពង់ស្ពឺ៖ មុខសញ្ញាប្លន់ និងលួចយកម៉ូតូ នៅបណ្តោយផ្លូវជាតិលេខ៣ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ធ្វើការបង្ក្រាប ក្នុងរយះពេល ២ថ្ងៃ(ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២២)។ ដោយមានការសហការល្អជាមួយប្រជាពលរដ្ឋ និងកម្លាំងនគរបាលស្រុកបាទី ខេត្តតាកែវ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានស្រាវជ្រាវឈានទៅដល់ការបង្ក្រាបមុខសញ្ញាប្លន់ លួចយកម៉ូតូ និងទទួលផលចោរកម្ម ចំនួន ០៦នាក់ រួមមាន៖
១.ឈ្មោះ នាក់ វ៉ាន់សាល ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី
២.ឈ្មោះ សាន់ វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី
៣.ឈ្មោះ ជឹង សារិន ហៅ ឃិន ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី
៤.ឈ្មោះ នួន ផាន់ណាក់ ហៅ ង៉ែត អាយុ ១៨ឆ្នាំ ភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី
៥.ឈ្មោះ ជិន សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី
៦.ឈ្មោះ សោ ចិន្តា ភេទស្រី អាយុ ៤២ឆ្នាំ ភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី(ទទួលផលចោរកម្ម ) និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា ពួកគេធ្លាប់បានលួចយកម៉ូតូ ចំនួន ០២លើក និងប្លន់យកម៉ូតូ ចំនួន ២លើក នៅលើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៤-៤៥ ភូមិត្រពាំងមាន ឃុំស្នំក្រពើ
និងលើផ្លូវបេតុងភូមិបឹងចង្រៀក ឃុំព្រៃវិហារ។ ដកហូតវត្ថុតាងរួមមានម៉ូតូសង់ ០២គ្រឿង ទូរស័ព្ទដៃ ០៤គ្រឿង និងម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន ០២កញ្ចប់តូច ថ្នាំគ្រាប់ខៀវ ០១គ្រាប់៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគងពិសី