Home សង្គម ជាប់គុក ១០ឆ្នាំ ក្រោយចេញឆក់បណ្តាលអោយ ស្ត្រីម្នាក់ដួលបោកក្បាលស្លាប់

ជាប់គុក ១០ឆ្នាំ ក្រោយចេញឆក់បណ្តាលអោយ ស្ត្រីម្នាក់ដួលបោកក្បាលស្លាប់

0

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២កន្លងមកនេះ តុលាការបានប្រកាសសាលក្រមផ្តន្ទា ដាក់ទោសលើបុរសម្នាក់ អោយជាប់ពន្ធធនាគាររយៈ ១០ឆ្នាំ ក្រោយធ្វើសកម្មភាពឆក់កាបូប បណ្តាលអោយស្ត្រីម្នាក់ជាអ្នកបើកម៉ូតូស្លាប់។

បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ជុំ សុខបញ្ញា អាយុ១៤ឆ្នាំជាសិស្ស នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ដោយឡែកជនរងគ្រោះមានឈ្មោះ អ៊ុក កន្និកា ភេទស្រី ដួលបោកក្បាលរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថាករណីឆក់បណ្តាលអោយម្ចាស់កាបូបដួលម៉ូតូរហូតស្លាប់បាត់បងជីវិតនេះកើតឡើងនៅចំនុចផ្លូវសហព័ន្ធរុស្ស៊ីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២កន្លងទៅ៕

Previous articleសម្តេចតេជោ ហ៊ុន សែន​ ផ្តល់ការព្យាបាលដល់កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ ម្នាក់ នៅខេត្តសៀមរាប
Next articleអគ្គស្នង​​កា​រ​ដ្ឋា​ន​ន​​គ​រ​បា​ល​ជាតិ​ ត្រៀមកម្លាំងជាង ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ គណៈ​ប្រតិភូ​ ដែលអ​ញ្ជើ​ញ​ម​ក​ចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន