សៀមរាប៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយបានសម្លាប់កូនស្រីខ្លួនឯង ដែលមានអាយុទើបតែ ១ខែ ២០ថ្ងៃ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នាវេលាម៉ោងប្រមាណ ២៣យប់ នៅចំណុចភូមិ កន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាម្តាយចិត្តអាប្រិយខាងលើមានឈ្មោះ ជា ស្រីអូន អាយុ ១៧ឆ្នាំ បានស្លាប់កូនស្រីខ្លួនឯងដោយច្របាច់ច្រមុះ ខ្ទប់មាត់ រហូតទាល់តែដាច់ខ្យល់ស្លាប់ រួចបោះចូលទឹកស្រះ ក្នុងភូមិក្រោយផ្ទះ។ ចំពោះមូលហេតុ ដែលធ្វើអោយនាងសម្រេចធ្វើរឿងនេះ ដោយសារតែខឹងថាប្តីរបស់ខ្លួនចោទថា កូនស្រីម្នាក់នេះមិនមែនជាកូនរបស់ខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ចូលទៅធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕
