ស្វាយរៀង៖ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង៩ និង៣០នាទីព្រឹក កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋវៀតណាម ០១នាក់ស្រី ដែលឆ្លងដែនមកលក់ឆ្នោតវៀតណាមដោយខុសច្បាប់ក្នុងក្រុងស្វាយរៀង និងដកហូតសន្លឹកឆ្នោតវៀតណាមចំនួន ៣២សន្លឹក ។ កម្លាំងជំនាញបានធ្វើការអប់រំកិច្ចសន្យា ឱ្យបញ្ឈប់មកលក់ឆ្នោតវៀតណាមបន្តទៀត រួចឱ្យវិលត្រឡប់ទៅប្រទេសដើមវិញ៕
ប្រភព៖ អធិការដ្ឋាននគរបាល ក្រុងស្វាយរៀង