ហ្វេសប៊ុក៖ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោក Miller Foto Cambodia បានបង្ហោះនៅរូបភាពជាច្រើនសន្លឹងដែលបង្ហាញអំពីសកម្មភាពយកសត្វស្លាកំពង់អភិរក្ស មកធ្វើម្ហូបរបស់មនុស្សមួយក្រុម ដើម្បីថតជាវីដេអូរកលុយតាមបណ្តាញសង្គម។
ក្នុងនោះលោកបានសរសេរសារខ្លីថា “លុយលុយៗៗ ឲ្យតែបានលុយបំផ្លាញក៏ធ្វើដែរ មិនគិតបង្កើតមាតិកាអីដែលមានប្រយោជន៍ដល់សង្គមជាតិ គិតៗតែបង្កើតមានមាតិកាបំផ្លាញ ដែលធ្វើឲ្យសត្វស្លាបដែលគេកំពង់អភិរក្ស ។
សង្ឃឹមផ្នែកពាក់ព័ន្ធ និងហៅមកអប់រំ និងពិន័យឲ្យធ្ងន់ជាងចំណូលដែលគាត់រកបាន ទើបអ្នកផ្សេងទៀតមិនហ៊ាន កុំគ្រាន់តែអប់រំ និងសុំទោសឲ្យទៅផ្ទះវិញចប់ សង្ឃឹមថាមិនមានវប្បធម៌ដដែរៗទេ”៕




