កោះកុង៖ នៅថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២២ វេលាម៉ោងចន្លោះ ៥:០០ នាទីព្រឹកមានករណីរួមភេទជាមួយ អនិតិជនក្រោមអាយុ ១៥ ឆ្នាំរហូតបានសម្រេច កើតឡើងមួយលើកនៅចំណុចបន្ទប់ជួលស្ថិតក្នុង ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។ ជនសង្ស័យឈ្មោះ វ. ស.អ ភេទ ប្រុស អាយុ ១៦ ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីរស់នៅបច្ចុប្បន្នភូមិវាលត្បូង ឃុំស្រែអំបិល បានធ្វើសកម្មភាពរួមភេទជាមួយឈ្មោះ ឡ. ស.ប ភេទស្រី អាយុ ១៣ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតបានសម្រេចចំនួន ៣ លើកកាលពីថ្ងៃមិនចាំក្នុងខែ កញ្ញា ឆ្នាំ២០២២ ចំនួនមួយលើកនិងព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥:00 នាទីព្រឹកចំនួន ២ លើកទៀត។
ខណៈពេលដែលអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក ហើយបានណាត់គ្នាជួបក្នុងបន្ទប់ជួលរួចធ្វើ សកម្មភាពរួមភេទនេះតែម្ដង។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលតាមបណ្តឹងអាណាព្យាបាលជនរងគ្រោះ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរយកចម្លើយ និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ