កំហុសនរណា? បើជិះបញ្ច្រាស់ ហើយមកបុករថយន្តពីមុខយ៉ាងនេះ

0

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥ និង១០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-2078 ជិះគ្នាចំនួនបីនាក់ បើកពីទិសខាងជើងទៅត្បូង ពេលមកដល់ចំណុចខាងលើបាន រេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក LAND CRUISER ឡង់គ្រិះស័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2N-3095 ក្នុងដំណើរច្រាស់ទិសគ្នា ។

ក្នុងករណីគ្រោះថ្នាក់នេះ បណ្តាលឱ្យឈ្មោះ ទាំ លី ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូ ។ ឈ្មោះ ម៉ាត់ ម៉ាន ភេទប្រុស អាយុ១៤ឆ្នាំ (របួសធ្ងន់) ជាអ្នករួមដំណើរ ។ ឈ្មោះលាស់ អ៉ីសា ភេទប្រុស អាយុ១៥ឆ្នាំ (របួសធ្ងន់) ជាអ្នករួមដំណើរ ។  អ្នកទាំងបីរស់នៅភូមិខ្នាយកកោះ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំបង់ឆ្នាំង ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងចាប់យកវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ហើយបានប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសធ្ងន់បានដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ