បែនដឹកដីបត់ត្រលប់ក្រោយមិនស៊ីញ៉ូ បង្កជាគ្រោះថ្នាក់ចរាចរណ៍

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:៣០នាទីរំលង់អាធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​ផ្លូវ​ជាតិ​លេខ​6A​(ចន្លោះ​ស្ពាន​លេខ​7​ និង​លេខ​8)​ សង្កាត់​បាក់ឃែង​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ ។

នេះបើយោងតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើមានរថយន្តបែនមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ៣F-៥០៨៣ បានបើកត្រលប់ក្រោយដោយមិនបានបើកភ្លើសស៊ីញ៉ូ ក៏ត្រូវរថយន្ត Ford Ranger មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ២BF-៧៨២៤ បើកពីក្រោយបុកយ៉ាងទំហឹង បណ្តាលអោយខូចខាតផ្នែកខាងមុខសឹងទាំងស្រុងទៅហើយ៕