ចាប់ជនជាតិចិន ២ក្រុម ក្រោយផឹកស៊ីស្រវឹងបង្កហិង្សា នៅហាងម្តុំឆ្នេរអូឈើទាល

0
ព្រះសីហនុ៖ សម្ថកិច្ចបានឲ្យដឹងថា មានជនជាតិចិន២ក្រុម អង្គុយផឹក ក្នុងហាងមួយកន្លែងឈ្មោះ ស៊ី កាង បានទាស់សម្ដីគ្នារហូតឈានដល់ការប្រើហិង្សាដាក់គ្នា កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ នៅម្ដុំឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយកើតហេតុ នគរបាលទេសចរណ៍ដែលនៅក្បែរគោលដៅនោះ បានរាយការណ៍បន្តឲ្យនគរបាលខាងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍ ដោយមានបញ្ជារពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមជនជាតិចិនទាំងអស់នោះ សរុប២ក្រុម ឃាត់បាន៨នាក់ បញ្ជូនភ្លាមៗទៅស្នងការនគរបាលខេត្តព្រះសីហនុដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ជុំវិញករណីនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិន៨ នាក់ និងដកហូតបានវត្ថុតាងកាំបិត ចុងភៅដែលនៅក្នុងភោជនីយដ្ឋាននោះជាច្រើនដើម តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ៕

 

ប្រភព៖ Huy Bunleng News