មិនធម្មតាមែន!! បានសម្រេចដល់ទៅ ២៣ដង ទៅលើក្មេងស្រីអាយុ ១២ឆ្នាំ

0

រតនគិរី៖ កាលពីម៉ោងប្រមាណ ១៨:០០ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន។ នៅក្នុងប្រត្តិបត្តការណ៍នេះក៏មានការចូលរួមសម្របសម្រួលពីសំណាក់លោក មុត សម្បត្តិ ព្រះ រាជអាជ្ញា រង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ផងដែរ។

នេះបើយោងតាមប្រភពខាងលើបានអោយដឹងថា ជនសង័្សយដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឆន​ ឈីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ កម្មករ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ល.ក ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី មុខរបរ សិស្ស។

ក្នុងនោះជនសង្ស័យបានសារភាពថាចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ គឺខ្លួនបានរួមភេទជាមួយនឹងជនរងគ្រោះបានរហូតដល់ទៅ ២៣ដង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋានក្រុងបានលុង ដេីម្បីកសាងសំណុំរឿងត្រៀមដោះស្រាយតាមនីតិវិធី៕