ខណៈកំពុងបត់ត្រឡប់ក្រោយ ក្រោយត្រូវរថយន្តមួយគ្រឿងទៀតបុកយ៉ាងពេញទំហឹង

0

ភ្នំពេញ៖ នៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំនុចផ្លូវបេតុង ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយរថយន្ត ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានរថយន្តឡង់គ្រីស័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ២G-៤៤០៩ បានបើកឆ្លងផ្លូវបម្រុងបត់ត្រឡប់ក្រោយ ក៏ត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាក MG ពាក់ស្លាកលេខភ្នំពេញ ២BR-៥៥២២បុកយ៉ាងពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងតំណំទាំង២គ្រឿង៕