ចុះចំណោតដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវ បណ្តាលអោយរបួសធ្ងន់-ស្រាល ៣នាក់

0

កោះកុង៖ សមត្ថកិច្ចបានឲ្យដឹងថា មានករណីរថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលអោយមនុស្សរបួសធ្ងន់ម្នាក់ ស្រាល០៣នាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km៦១-៦២ នៅចំណុចអន្ទង់អំាងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0390 បើកបរដឹកទំនិញទិសដៅពីភ្នំពេញទៅកោះកុង។ បណ្តាលអោយរងរបួសធ្ងន់ចំនួន០១នាក់ប្រុស(តៃកុងឡាន)។ មូលហេតុ ប្រើប្រាស់ល្បឿន ចុះចំណោតដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវ។ អ្នកបើកបរឈ្មោះបុរី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់បាក់ជើងខាងស្តាំ) អ្នករួមដំណើរចំនួន០៣នាក់ប្រុស(រងរបួសស្រាល) រថយន្ត ខូចខាតធ្ងន់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ