កណ្តាល ៖ យោងតាមលិខិត ជូនដំណឹង របស់ រដ្ឋបាលខេត្តកណ្តាល គណ:កម្មការរៀបចំ ការប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល បានសំរេចលើកពេល ការប្រណាំងទូក ពីថ្ងៃទី២២-២៣តុលា ដោយដំណើរការនៅថ្ងៃទី២៩-៣០តុលា ឆ្នាំ ២០២២ វិញ។
ដោយសារស្ថានភាព កំពស់ទឹកទន្លេបាសាក់ មានកំពស់ខ្ពស់ ៧, ៥៤ម ស្ថិតក្នុងកំរឹតគួរអោយ ប្រុងប្រយត្ន័ ពិសេសយោងតាមសេចក្តីប្រកាស ជូនដំណឹង របស់ក្រសួងធនធានទឹក បានព្យាករណ៍ថា៖ព្រះរាជាណាចក្រកម្ពុជា ទទូួលទ្រនុង សម្ពាធខ្ពស់ ពីប្រទេសចិន បានធ្វើអោយប្រពន្ធ័សម្ពាធទាប អូសបន្លាយ កាត់លើចុងដីសណ្តរ ទន្លេមេគង្គ។ ប្រការនេះ គណ:កម្មការរៀបចំ ការប្រណាំងទូក សំរេច លើកពេលនេះ គឺក្នុងបំណង ដើម្បីទប់ស្កាត់ និងរក្សានូវសុវត្តិភាព ជូនកីឡាករ កីឡាការិនី ចំណុះទូក ក្នុងករណី គ្រោះហានិភយ័ ដោយកត្តាយថាហេតុណាមួយកើតឡើង អាស្រយ័ហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋយើង មេត្តាអធ្យាស្រយ័ ដោយអនុគ្រោះ។ ដោយឡែក ចំពោះកម្មវិធី ប្រណាំងទូកវិញ គឹគណ:កម្មការរៀបចំ ការប្រណាំងទូក គឺរក្សា នៅដដែល ។
គួរបញ្ជាក់ថា៖ ឆ្នាំនេះ ខេត្តកណ្តាល បានជ្រើសរើសទូក សរុបចំនួន៩២ទូក នឹងរៀបចំ ពិធីប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។ ជាមួយគ្នានេះ ខេត្តនឹងរៀបចំ ដាក់តាំង ពិព័រណ៍ លក់ផលិតផល ក្នុងស្រុក ជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក និងបង្ហោះគោម លើអាកាស រៀបចំបាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសមយ័ ដែលមានតារាចំរៀង ល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួម ។
អាស្រយ័ហេតុនេះ សូមប្រជាពលរដ្ឋ ចូលរួមទស្សនា អោយបាន ច្រើនកុះករ តាមកាលបរិច្ឆេទ ខាងលើ ដើម្បីញាុំងអោយ ព្រឹ្តត្តិការណ៍នេះ ប្រព្រឹត្ដ ទៅ ដោយជោគជយ័ ពិសេសត្រូវចូលរួម ថែរក្សា អានាម័យបរិស្ថាន និងប្រកាន់ខ្ជាប់វិធានការ សុវត្ថិភាព “៣កុំនិង៣ការពារ” ដើម្បីទប់ស្កាត់ ការរីករាល ជម្ងឺកូវិដ១៩ ដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយ ភាពសប្បាយរីករាយ៕
ប្រភព៖ ព័ត៌មានខេត្តកណ្តាល