ជិះម៉ូតូលឿន ទៅបុកនឹងរថយន្តមួយគ្រឿងបណ្តាលអោយខូចខាតមួយចំហៀង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២:០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចមុខណាហ្គា​ទី១​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​​ រាជធានី​ភ្នំពេញ​។

បើយោងតាមប្រភពកើតហេតុបានអោយដឹងថានៅម៉ោងកើតហេតុខាងលើមានយុវជន ២នាក់ បានជិះម៉ូតូម៉ាក Honda Dream ពាក់ស្លាកលេខកណ្តាល ១AC-០១៤៩ ទៅបុកនឹងរថយន្តមួយគ្រឿងម៉ាក Ssangyong ពាក់ស្លាកលេខភ្នំពេញ ២BH-៩៨៩៣ បណ្តាលអោយរងការខូចខាតមួយចំហៀង៕