ភ្នំពេញ៖ កាលពីម៉ោងប្រមាណជាង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធមួយគ្រឿងកើតឡើងនៅចំនុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅម៉ោងកើតហេតុខាងលើខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់ ២គ្រាប់ បណ្តាលអោយមានអ្នករបូសម្នាក់ ហើយជនបង្កក៏បានជិះរត់គេចខ្លួនបាត់ស្រមោល៕