គ្រាន់តែថ្ងៃទី១៥-១៦ ខែតុលា​ ឆ្នាំ២០២២ មានភ្ញៀវទេចរណ៍ទៅលេងក្រុងព្រះសីហនុដល់ទៅជិត ២សែននាក់

0

ព្រះសីហនុ៖ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ មានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុប្រមាណ ១៨៥០០០នាក់។

ដោយក្នុងនោះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍ប្រមាណចំនួនជាង ៦០០០០នាក់។ ដោយឡែកនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍បានកើនឡើងដល់ទៅ ១២៥០០០នាក់