សាហាវណាស់!! ជិះកង់ទៅរំលោភដល់ផ្ទះ ហើយសម្លាប់ប្លន់ទ្រព្យទៀត

0

សៀមរាប៖ កាលពីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការសំណង់ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀល ខេត្តសៀមរាប ពាក់ព័ន្ធករណី:ឃាតកម្ម ដោយមានទារុណកម្ម អំពើឃោឃៅ រំលោភសេពសន្ថវ: និង អំពើលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា កាលពីវេលាម៉ោង ២១:៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចបន្ទប់ជួលក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរ បាលខេត្ត រួមនឹងយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការ សម្របសម្រួលនៅតិវិធី ពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ផងដែរ ។
គួរបញ្ជាក់ថានៅវេលាម៉ោង ៨:២០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចយើងទទួលសេចក្ដីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះថាជនរងគ្រោះ ឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើតភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ។ ក្រោយទទួលបានព័ត៌មាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាង សហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក, កម្លាំងប៉ុស្ត៍នគរបាលដ្ឋបាលក្របីរៀល និងគ្រូពេទ្យជំនាញ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព និងកន្លែងកើតហេតុ កំណត់បានថា ការស្លាប់របស់ជនរងគ្រោះខាងលើគឺមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចយើងបានបន្តស្រាវជ្រាវស៊ើប អង្កេត រហូតកំណត់បានមុខសញ្ញាជាជនសង្ស័យខាងលើ និងនាំខ្លួនយកធ្វើការសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេជាជនដៃដល់តែម្នាក់ដែលធ្វើសកម្មភាពរំលោភសេពសន្ថវ: និងសម្លាប់ទៅលើជនរងគ្រោះយកទ្រព្យសម្បត្តិ ។ ជាក់ស្តែងកាល ពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រូបគេបានជិះកង់ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើតហេតុខាងលើ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០ និង០០នាទី រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុង.ខេត្តសៀមរាប ទៅទិញមីឆានិងប្រហិតចៀន នៅចំណុចផ្សារក្របីរៀល រួចជិះកង់សំដៅទៅផ្ទះជនរងគ្រោះ ពេលទៅដល់ខ្លួនឃើញជនរងគ្រោះអង្គុយនៅមុខផ្ទះម្នាក់ឯង ចំណែកទ្វាផ្ទះគឺបើកចំហរ ពេលនោះរូបគេបានកាន់មីឆានិងប្រហិតចៀន ចូលអង្គុយហូបនៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះមិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ។ នៅវេលាម៉ោង ២១និង៣០នាទី ពេលរូបគេហូបមីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះ ដោយមានចំណង់រួមភេទ និងស្របពេលដែល យប់ស្ងាត់ ហើយជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ខ្លួនបានដើរទៅយកខ្សែរភ្លើង មានប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ នៅលើតុក្បែគ្រែដេករបស់ជនរងគ្រោះ មកបត់ជាពីរហើយស្ទុះចូលតាមជនរងគ្រោះទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែខ្នងមកទ្វារ ដោយប្រើដៃទាំងពីររិតកជនរងគ្រោះនិងខ្សែរភ្លើងរហូតដល់សន្លប់ ហើយខ្លួនបានដើរទៅបិទទ្វារផ្ទះ(ទ្វាររូត)កុំឲ្យអ្នកដ៏ទៃមើលឃើបន្ទាប់ពីបិទទ្វារមុខរួច រូបគេយកដៃទាំងពីរ សូកចូលក្រោមក្លៀកជនរងគ្រោះទាំងសងខាង ចាប់អូសរូបនាងទៅដាក់លើគ្រែ ក្បាលបែទៅទិសខាងលិច ជើងទៅទិសខាងកើត ហើយចាប់ស្រាតខោអាវជនរងគ្រោះ ហើយស្រាតខោខ្លួនឯងត្រឹមជង្គង់ ធ្វើសកម្មភាព រំលោភសេពសន្ថវះ ប្រហែល ២ ទៅ ៣នាទី ទើបចេញទឹកកាមដាក់ចូលក្នុងប្រដាប់ភេទជនរគ្រោះ។ ដោយឃើញថាជនរងគ្រោះនៅមានដង្ហើម និងដៃជើងនៅតែអាចកំរើកបាន ហើយភ័យខ្លាច បែកការ ទើបរូបគេបានប្រើជើងខាងស្តាំជាន់ និងកន្រ្តំ ទៅលើកជនរងគ្រោះខ្លាំងៗជាច្រើនជើង បណ្តាលឲ្យបាក់គ្រែទើបជនរងគ្រោះដាច់ខ្យល់ស្លាប់ ប៉ុន្តែមិនបានដឹងថាជនរងគ្រោះបាក់កនោះទេ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយខ្លួនបានយកមានទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ក្រហម ផ្ទុកស៊ីមកាតលេខៈ ០៧៨ ៧៤០ ៤៣៧ និងបន្តទៅរើកកាយមើលក្នុងទូរ ឃើញកាបូបដៃមួយ ពណ៌ប្រផះ មានប្រាក់ ចំនួន ២ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះម៉ាកទ្រីមសង ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខៈ សៀមរាប 1Z:2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល ៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោលនៅចំណុចខ្ទមមួយក្បែផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាចបែករឿង។ បន្ទាប់ពីទុកម៉ូតូផ្លុងចោលហើយរូបគេបានជិះកង់ទៅដេកនៅការដ្ឋានធ្វើសំណង់ស្ថិតនៅភូមិបឹង សង្កាត់ ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដោយយកទូរស័ព្ទជនរងគ្រោះទៅប្រើប្រាស់ផងដែរ លុះដល់វេម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ ក៏ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
វត្ថុតាងដកហូតបាន: ទូរស័ព្ទ ជនរងគ្រោះ ចំនួន ០១ ម៉ូតូជនរង គ្រោះ ០១គ្រឿង និង កង់របស់ជនសង្ស័យ ចំនួន ០១ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

ប្រភព៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប